កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧
និងការរៀបចំសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការណែនាំ អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០២៤ ជូនដល់អង្គភាព មន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុ ចូលសម្រាប់កែលម្អ ការបន្សំ (mapping) រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA
សៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំស្តីពី Midterm mission for CAMIWRMP ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានការចូលរួមពី ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងធនាគារអភិឌ្ឍន៍អាស៊ី ADB តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB និងតំំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានស្នើឲ្យអាជ្ញាធរខេត្ត សម្របសម្រួលដោះស្រាយមួយប្រជាពលរដ្ឋតាមមាត់ប្រឡាយក្បាលហុង ទំាងដីដែលមានប័ណ្ណកម្មសិទ្ធ និងគ្មានប័ណ្ណកម្មសិទ្ធ ឲ្យបានរួចរាល់ មុននឹងម្ចាស់គម្រោងចាប់ផ្តើមអនុវត្តគម្រោង។ គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹកនិងឧតុនិយម ដែលជាអ្នកអនុវត្តគម្រោង នឹងជួសជុលកែលម្អទំនប់បង្ហៀរក្បាលហុង ស្តារប្រឡាយមេក្បាលហុង ប្រឡាយមេព្រៃញី និងប្រឡាយមេស្វាយអាត់ ដែលជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ដើម្បីបម្រើដល់វិស័យកសិកម្ម បញ្ជៀសទឹកជំនន់ដែលនាំឲ្យលិចក្រុងពោធិ៍សាត់ និងលើកស្ទួយសោភណភាពក្រុងពោធិ៍សាត់ឲ្យកាន់តែមានភាពទាក់ទាញ បម្រើដល់វិស័យទេសចរណ៍ផងដែរ។
ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ បានសហការ និងសម្របសម្រួលជាមួយតំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វៀបចំបើកកិច្ចពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុ ចូលសម្រាប់កែលម្អ ការបន្សំ (mapping) រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ COA ដើម្បីស្វែងយល់ឱ្យកាន់តែលម្អិតពីការអនុវត្តជាក់ស្តែងទាំងនៅថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋានលើការកត់ត្រាប្រតិបត្តិការចំណូល ចំណាយ ការរៀបចំរបាយការណ៍ចំណូល-ចំណាយតាមចំណាត់ថ្នាក់ សេដ្ឋកិច្ចដោយប្រើប្រាស់ទិន្នន័យអនុវត្តថវិកាចំណូល-ចំណាយចរន្តនិងមូលធន, ព្រមទាំងតារាងតុល្យភាពឆ្នាំ២០២១ និងឆ្នាំ២០២២ ជាមូលដ្ឋាន។ គូសបញ្ចាក់ពីសវតាផងដែរយោងតាមផែនការសកម្មភាពឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះដំណាក់កាល ទី៤ អគ្គនាយកដ្ឋានគោលនយោបាយនឹងធ្វើការកែលម្អ បន្ស៊ីលេខកូដរវាង ស្ថិតិ GFS និងលេខកូដ COA។ ដើម្បីពង្រឹង គុណភាពទិន្នន័យ និងប្រសិទ្ធភាពនៃការរៀបចំស្ថិតិ GFS ឱ្យស្របតាមការវិវត្តន៍ថ្មីៗ និងឆ្លើយតបតម្រូវការប្រើប្រាស់ឱ្យកាន់តែ ប្រសើរជាងមុន ក្រុមការងារស្ថិតិ GFS គ្រោងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានដែលជាអង្គ ភាពអនុវត្ត, ជាអង្គភាពផ្តល់ការណែនាំក្នុងការអនុវត្ត និងជាអង្គភាពប្រមូលផ្តុំព័ត៌មានផង។ កិច្ចពិភាក្សានេះដឹកនាំដោយ លោកបណ្ឌិត ឆ្លូវ សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ និងមានការចូលរូមពី ៖
- មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៣រូប (តំណាង ១ រូប អមដោយមន្ត្រីបច្ចេកទេស ២ រូប)
- រតនាគារខេត្ត ៣រូប(តំណាង ១ រូប អមដោយមន្ត្រីបច្ចេកទេស ២ រូប)
- មន្ទីរសាធារណការ និងដឹកជញ្ចូន ៣រូប(តំណាង ១ អមដោយមន្ត្រីបច្ចេកទេស ២ រូប)
- មន្ទីរធនធានទឹក និងឧតុនិយម ៣រូប (តំណាង ១ អមដោយមន្ត្រីបច្ចេកទេស ២ រូប)
- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៣រូប(តំណាង ១ រូប អមដោយមន្ត្រីបច្ចេកទេស ២ រូប)
នាថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ធ្វើការផ្សព្វផ្សាយអំពីនីតិវិធី នៃការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ និងធ្វើស្ថិតិបច្ចុប្បន្នភាពទីតាំងដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ។