ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់/១៧ឃុំ/៤ស្រុក និងណែនាំឱ្យក្តាប់ការងារ និងស្ថានភាពកសិកម្ម
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យមន្ដ្រីបច្ចេកទេសកសិកម្មឃុំ ទាំង១៧នាក់ ដែលនឹងចុះបំពេញការងារឆាប់ៗខាងមុខនេះ ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច និងការផ្ដល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ ជាពិសេសត្រូវបង្កើនកិច្ចសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីប្រជាកសិករ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់/១៧ឃុំ/៤ស្រុក រួមមានស្រុកបាកាន ស្រុកកណ្តៀង ស្រុកក្រគរ និងស្រុកតាលោសែនជ័យ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ប្រភព៖ Page៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង