ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើបោសសម្អាតជុំវិញបរិវេណមន្ទីរ ដើម្បីចូលរួមអបអរសាទរ "ទិវាពិភពលោកស្អាត ឆ្នាំ២០២២ "
អនុវត្តតាមសេចក្ដីជូនដំណឹងលេខ ០១៤/២២ កកវទ/ខពស ចុះ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាត ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើអនាម័យ និងបោសសម្អាតជុំវិញបរិវេណមន្ទីរ ដើម្បីចូលរួមអបអរសាទរ "ទិវាពិភពលោកស្អាត ឆ្នាំ២០២២ " ។
ព័ត៌មានទាក់ទង